ជ័យជម្នះ នៃការអត់ទោសបាប
លោកមែក(Mack) បានតយុទ្ធការញៀនថ្នាំ និងអំពើបាបខាងផ្លូវភេទ ដោយការអស់សង្ឃឹម។ ទំនាក់ទំនងដែលគាត់បានឲ្យតម្លៃមានភាពច្របូកច្របល់ ហើយមនសិការរបស់គាត់ កំពុងតែស្តីបន្ទោសគាត់។ ស្ថិតក្នុងស្ថានភាពដ៏វេទនានេះ គាត់ក៏បានទៅព្រះវិហារ ដើម្បីជួបគ្រូគង្វាលម្នាក់។ នៅទីនោះ គាត់ក៏បានរកឃើញភាពធូរស្រាលក្នុងចិត្ត តាមរយៈការរៀបរាប់អំពីរឿងដ៏ស្មុគ្រស្មាញរបស់គាត់ និងបានស្តាប់លោកគ្រូគង្វាលចែកចាយ អំពីសេចក្តីមេត្តា និងការអត់ទោសបាប ដែលព្រះទ្រង់បានប្រទាន។
គេជឿថា ស្តេចដាវីឌ ជាអ្នកនិពន្ធបទគម្ពីរទំនុកដំកើងជំពូក៣២ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពើបាបខាងផ្លូវភេទ។ ទ្រង់បានព្យាយាមលាក់បាំងកំហុស ដោយប្រើល្បិចដ៏ពិសពុល ដែលនាំឲ្យស្វាមីរបស់ស្រ្តីនោះបាត់បង់ជីវិត(២សាំយ៉ូអែល ១១-១២)។ ទ្រង់ក៏បានទទួលផលវិបាក ពីអំពើបាបនេះ។ បទគម្ពីរទំនុកដំកើង ៣២:៣-៤ បានពិពណ៌នា អំពីទុក្ខលំបាកដ៏ធ្ងន់ធ្ងរ ដែលទ្រង់បានជួប មុនពេលទ្រង់ទទួលស្គាល់កំហុស។ ទ្រង់មិនអាចបដិសេធផលវិបាកនៃអំពើបាប ដែលមិនបានសារភាពនោះឡើយ។ តើទ្រង់អាចមានភាពធូរស្បើយដោយរបៀបណា? ភាពធូរស្បើយបានចាប់ផ្តើម ដោយការសារភាពអំពើបាបនៅចំពោះព្រះ និងទទួលការអត់ទោសបាប ដែលព្រះអង្គបានប្រទាន(ខ.៥)។
ពេលណាយើងនិយាយ ឬធ្វើអ្វីខុសមកលើអ្នកដទៃ ឬខុសនឹងព្រះបន្ទូលព្រះ យើងចាំបាច់ត្រូវចូលទៅចំពោះព្រះ ដើម្បីសារភាពអំពើបាបយើង។ យើងមិនត្រូវបន្តរស់នៅ ជាមួយនឹងអំពើបាបទំាងនោះ ដោយមិនប្រែចិត្តនោះឡើយ។ ព្រះទ្រង់តែងតែបើកព្រះពាហុចំហរយ៉ាងធំ ដើម្បីទទួលយើង ពេលណាយើងទទួលស្គាល់កំហុសយើង ហើយស្វែងរកការអត់ទោសបាបពីព្រះអង្គ។ បានជាយើងអាចសរសើរព្រះអង្គថា “មានពរហើយ មនុស្សណាដែលការរំលង ច្បាប់របស់ខ្លួនបានអត់ទោសឲ្យ គឺដែលបាបរបស់ខ្លួនបានគ្របបាំងហើយ”(ខ.១)។-Arthur Jackson
ការបំពេញតួនាទីរបស់យើង
ពេលដែលចៅរបស់ខ្ញុំពីរនាក់ បានសាកល្បងសម្តែងរឿង អាលីស(Alice) នៅក្នុងទឹកដីដ៏អស្ចារ្យ ពួកគេសុទ្ធតែចង់ធ្វើជាតួឯក។ មែគី(Maggie) ចង់ដើរតួជាក្មេងស្រីអាលីស ហើយខេធី(Katie) គិតថា ម៉ាធីលដា(Mathilda) គឺជាតួដ៏ល្អ ដែលនាងចង់សម្តែង។ ប៉ុន្តែ គេបានជ្រើសរើសពួកគេ ឲ្យដើរតួជាផ្កា។ នេះមិនមែនជាអ្វីដែលពួកគេបានរំពឹងចង់បាននោះទេ។ ប៉ុន្តែ កូនស្រីរបស់ខ្ញុំប្រាប់ខ្ញុំថា ចៅស្រីទាំងពីរមានចិត្ត “រំភើបរីករាយ ចំពោះមិត្តភក្តិរបស់ពួកគេ ដែលបានធ្វើជាតួឯក។ ពួកគេហាក់ដូចជាមានអំណរកាន់តែខ្លាំង នៅក្នុងការអបអរមិត្តភក្តិរបស់ពួកគេ និងចែករំលែកភាពរំភើបរីករាយរបស់ពួកគេ”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីរបៀបដែលយើងគួរតែទំនាក់ទំនងគ្នា ក្នុងរូបកាយព្រះគ្រីស្ទ! ក្នុងពួកជំនុំក្នុងតំបន់នីមួយៗ មានអ្នកដឹកនាំ ដែលមានតួនាទីជាគន្លឹះដ៏សំខាន់ ប៉ុន្តែ ក៏ត្រូវការអ្នកដទៃទៀត ដែលមានតួនាទីសំខាន់ផងដែរ តែមិនបានចេញមុខចេញមាត់។ បើអ្នកដទៃកំពុងបំពេញតួនាទីដែលយើងចង់បាន នោះយើងអាចលើកទឹកចិត្តពួកគេ ខណៈពេលដែលយើងបំពេញតួនាទី ដែលព្រះបានប្រទាន ដោយចិត្តឆេះឆួល។
តាមពិត ការជួយ និងការលើកទឹកចិត្តអ្នកដទៃ គឺជាវិធីបង្ហាញចេញនូវក្តីស្រឡាញ់ដល់ព្រះអង្គ។ បទគម្ពីរហេព្រើរ ៦:១០ បានចែងថា “ព្រះទ្រង់មិនមែនជាអ្នករមឹលគុណ ដែលទ្រង់នឹងភ្លេចការអ្នករាល់គ្នាធ្វើ និងសេចក្តីស្រឡាញ់ ដែលអ្នករាល់គ្នាបានសំដែងដល់ព្រះនាមទ្រង់ ដោយបានបំរើពួកបរិសុទ្ធ ហើយក៏នៅតែបំរើទៀតនោះទេ”។ គ្រប់ទាំងអំណោយដែលព្រះហស្តព្រះអង្គប្រទាន គ្មានអំណោយណា ដែលមិនសំខាន់នោះទេ ដូចនេះ យើងត្រូវខំបំរើគ្នាទៅវិញទៅមក តាមអំណោយទានដែលគ្រប់គ្នាបានទទួលមក ទុកដូចជាអ្នកចែកចាយយ៉ាងល្អ…
មនុស្សភ្លេចច្រើន
មានពេលមួយ ស្រ្តីម្នាក់បានរអ៊ូរទាំដាក់លោកគ្រូគង្វាលរបស់នាងថា នាងបានសង្កេតឃើញថា គាត់បានអធិប្បាយព្រះបន្ទូល ក្រោមប្រធានបទដដែលៗ។ នាងក៏បានសួរគាត់ថា “ហេតុអ្វីលោកគ្រូអធិប្បាយព្រះបន្ទូលដដែលៗ”។ លោកគ្រូគង្វាលក៏បានឆ្លើយថា “មូលហេតុ គឺដោយសារមនុស្សភ្លេចច្រើន”។
យើងភ្លេច ដោយសារមូលហេតុជាច្រើន ដូចជា ពេលវេលាចេះតែកន្លងផុតទៅ យើងមានវ័យកាន់តែចាស់ ឬយើងមានការជាប់រវល់ពេក។ យើងភ្លេចលេខសម្ងាត់ ឈ្មោះមនុស្ស ឬថែមទំាងភ្លេចកន្លែងដែលយើងចតឡាន ឬម៉ូតូរបស់យើង។ ស្វាមីខ្ញុំបាននិយាយថា ខួរក្បាលគាត់មិនអាចដាក់បានច្រើនទេ។ គាត់ត្រូវតែលប់ការចងចាំខ្លះចោល មុននឹងគាត់អាចចងចាំអ្វីដែលថ្មី។
លោកគ្រូគង្វាលរូបនោះនិយាយត្រូវណាស់។ មនុស្សភ្លេចច្រើន។ ហេតុនេះហើយ ជាញឹកញាប់ យើងត្រូវការអ្នកជួយក្រើនរំឭកយើង ឲ្យនឹកចាំ អំពីការអ្វីដែលព្រះទ្រង់បានធ្វើសម្រាប់យើង។ ពួកអ៊ីស្រាអែលក៏ឧស្សាហ៍ភ្លេចផងដែរ។ ពួកគេបានឃើញការអស្ចារ្យជាច្រើនកើតឡើង តែពួកគេនៅតែត្រូវការឲ្យគេរំឭកថា ព្រះទ្រង់បានយកព្រះទ័យទុកដាក់ចំពោះពួកគេ។ ក្នុងបទគម្ពីរចោទិយកថា ជំពូក៨ ព្រះអង្គបានអនុញ្ញាតឲ្យពួកគេជួបភាពអត់ឃ្លាននៅវាលរហោស្ថាន ប៉ុន្តែ បន្ទាប់មក ព្រះអង្គក៏បានប្រទានអាហារដ៏អស្ចារ្យ ជាប្រចាំថ្ងៃ គឺនំម៉ាណា។ ព្រះអង្គក៏បានប្រទានសម្លៀកបំពាក់ ដែលមិនចេះសឹករហែក។ ព្រះអង្គបាននាំពួកគេឆ្លងកាត់វាលរហោស្ថាន ដែលមានសត្វពស់ និងខ្យាដំរី ហើយបានប្រទានទឹក ចេញពីថ្មដា។
ពួកគេក៏បានរៀនបន្ទាបខ្លួន ពេលដែលពួកគេដឹងថា ពួកគេត្រូវពឹងផ្អែកទាំងស្រុង ទៅលើការថែរក្សា និងផ្គត់ផ្គង់របស់ព្រះ(ខ.២0៤,១៥-១៨)។
ភាពស្មោះត្រង់របស់ព្រះ នៅតែបន្តគ្រប់ជំនាន់(ទំនុកដំកើង ១០០:៥)។ ពេលណាយើងដឹងថា យើងឧស្សាហ៍ភ្លេច…
ថ្វាយលទ្ធផលដល់ព្រះ
កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានទទួលការអញ្ជើញ ឲ្យចែកចាយព្រះបន្ទូល ក្នុងកន្លែងស្នាក់នៅរបស់និស្សិតប្រុសៗ នៅសកលវិទ្យាល័យមួយ។ ខ្ញុំឮល្បីថា ពួកគេចូលចិត្តឡូឡា គ្មានរបៀបរៀបរយ ដូចនេះ ខ្ញុំក៏បាននាំមិត្តភក្តិម្នាក់ទៅជាមួយខ្ញុំ គ្រាន់បានជាគ្នា។ ពួកគេកំពុងតែអបអរជ័យជម្នះរបស់ខ្លួន ក្នុងការប្រកួតបាល់ទាត់។ ក្នុងការញាំអាហារពេលល្ងាច ភាពរញេរញ៉ៃក៏បានកើតមាន! ទីបំផុត ប្រធាននៃកន្លែងស្នាក់នៅនោះក៏បានប្រកាស់ថា “មានបុរសពីរនាក់បានមកទីនេះ ដើម្បីជជែកគ្នាអំពីព្រះ”។
ខ្ញុំក៏បានក្រោកឈរ ហើយក៏បានចាប់ផ្តើមចែកចាយដល់ពួកគេ អំពីសេចក្តីស្រឡាញ់របស់ព្រះ ហើយបន្ទប់ទាំងមូលក៏មានភាពស្ងាត់ស្ងៀម។ ពួកគេបានស្តាប់ខ្ញុំនិយាយ ដោយការយកចិត្តទុកដាក់។ បន្ទាប់មក យើងក៏មានកម្មវិធីសំណួរចម្លើយ។ ក្រោយមកទៀត យើងក៏បានចាប់ផ្តើមការសិក្សាព្រះគម្ពីរ នៅទីនោះ ហើយប៉ុន្មានឆ្នាំជាបន្តបន្ទាប់មកទៀត មានមនុស្សជាច្រើននាក់បានទទួលសេចក្តីសង្រ្គោះ នៃព្រះយេស៊ូវ។
ខ្ញុំនឹកឃើញថ្ងៃដ៏មានអំណរដូចនេះ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូច “បានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃមក ដូចផ្លេកបន្ទោរ”(លូកា ១០:១៨) ប៉ុន្តែ នៅថ្ងៃផ្សេងទៀត ខ្ញុំបានឱនក្រាបនៅលើដី។
បទគម្ពីរលូកា ជំពូក១០ បានចែងអំពីពួកសាវ័ករបស់ព្រះយេស៊ូវ ដែលបានវិលត្រឡប់មករាយការណ៍ថ្វាយព្រះអង្គ អំពីជោគជ័យដ៏ត្រចះត្រចង់។ ពួកគេបាននាំមនុស្សជាច្រើនចូលក្នុងនគរព្រះ ពួកវិញ្ញាណអាក្រក់បានរត់ខ្ចាត់ខ្ចាយ ហើយមនុស្សជាច្រើនក៏បានទទួលការប្រោសឲ្យជាពីជំងឺ។ ពួកសាវ័កមានមោទនៈភាពណាស់។ ព្រះយេស៊ូវក៏បានឆ្លើយតបថា ព្រះអង្គបានឃើញអារក្សសាតាំងធ្លាក់ពីលើមេឃ ដូចផ្លេកបន្ទោរ តែព្រះអង្គក៏បានដាស់តឿនថា “កុំឲ្យអរសប្បាយ ដោយព្រោះអារក្សចុះចូលអ្នករាល់គ្នានោះឡើយ ត្រូវឲ្យរីករាយ ដោយព្រោះឈ្មោះអ្នករាល់គ្នាបានកត់ទុកនៅស្ថានសួគ៌វិញ”(ខ.២០)។
យើងត្រេកអរនឹងជោគជ័យរបស់យើង។…
ការបង្កើតផលផ្លែដែលផ្អែមបំផុត
ពេលដែលគ្រួសារខ្ញុំទិញផ្ទះ យើងក៏ទទួលបាននូវដើមទំពាំងបាយជូរដ៏ល្អមួយដើមផងដែរ។ ដោយសារយើងទើបតែរៀនដាំដើមទំពាំងបាយជូរ នោះយើងបានចំណាយពេលច្រើន ដើម្បីរៀនលួសមែក ស្រោចទឹក និងថែទាំវា។ ពេលដែលផ្លែវាទុំ ខ្ញុំក៏បានបេះផ្លែវាមួយផ្លែ ដាក់ចូលក្នុងមាត់ ហើយក៏មានការខកចិត្ត ចំពោះរស់ជាតិជូររបស់វា។
ខ្ញុំក៏មានអារម្មណ៍នឿយណាយ នៅក្នុងការថែទាំដើមទំពាំងបាយជូរនោះ យ៉ាងលំបាកលំបិន ដែលមិនបានទទួលផលល្អ ហើយក៏បាននឹកចាំ អំពីបទគម្ពីរអេសាយ ជំពូក៥ ដែលនិយាយប្រៀបប្រដូច អំពីទំនាក់ទំនងរបស់ព្រះ ជាមួយនឹងប្រជាជនអ៊ីស្រាអែល។ គេបានប្រៀបប្រដូចព្រះអង្គ ទៅនឹងកសិករម្នាក់ ដែលបានកាប់ឆ្កាព្រៃនៅជើងភ្នំ ដើម្បីដាំដើមទំពាំងបាយជូរល្អៗ ហើយក៏បានសង់ប៉មយាមចំការ ព្រមទាំងបានធ្វើឧបករណ៍គាបផ្លែទំពាំងបាយជូរយកទឹក ដើម្បីអរសប្បាយនឹងភោគផលរបស់ខ្លួន(អេសាយ ៥:១-២)។
កសិករនោះមានការសោកស្តាយ ពេលដែលចំការទំពាំងបាយជូរ ជាតំណាងឲ្យរាស្រ្តអ៊ីស្រាអែល បានផ្តល់ឲ្យនូវផលផ្លែទំពាំងបាយជូរ មានរស់ជាតិជូរ ដែលជាភាពអាត្មានិយម អយុត្តិធម៌ និងការគាបសង្កត់(ខ.៧)។ ទីបំផុត ព្រះទ្រង់មិនសព្វព្រះទ័យនឹងបំផ្លាញចំការទំពាំងបាយជូរនោះទេ តែព្រះអង្គបានជួយសង្រ្គោះដើមទំពាំងបាយជូរដែលនៅសេសសល់ ដើម្បីឲ្យពួកវាអាចបង្កើតផលផ្លែល្អ នៅពេលក្រោយ។
ក្នុងដំណឹងល្អយ៉ូហាន ព្រះយេស៊ូវក៏បានមានបន្ទូលថា “ខ្ញុំជាគល់ អ្នករាល់គ្នាជាខ្នែង អ្នកណាដែលនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នកនោះ នោះទើបនឹងបង្កើតផលឡើងជាច្រើន ដ្បិតបើដាច់ពីខ្ញុំចេញ នោះអ្នករាល់គ្នាពុំអាចនឹងធ្វើអ្វីបានទេ”(យ៉ូហាន ១៥:៥)។ ក្នុងរឿងប្រៀបប្រដូចនេះ ព្រះយេស៊ូវបានចាត់ទុកអ្នកជឿព្រះអង្គ ជាខ្នែងទំពាំងបាយជូរ ដែលត្រូវនៅជាប់នឹងព្រះអង្គ ដែលជាដើម។ ដូចនេះ កាលណាយើងនៅជាប់នឹងព្រះអង្គ…
បំផ្លាញផ្ទះនោះចោល
នៅទីក្រុងផុតធាក រដ្ឋមីឈឺហ្គិន មានក្រុមហ៊ុនវាយកំទេចផ្ទះមួយ បានយកគ្រឿងចក្រទៅវាយកំទេចផ្ទះមួយខ្នង ដោយការយល់ច្រឡំ។ អ្នកស្រាវជ្រាវជឿថា ម្ចាស់ផ្ទះដែលគេគ្រោងនឹងវាយកំទេចនោះ បានយកផ្លាកលេខផ្ទះគាត់ ទៅដំដែកគោលភ្ជាប់នឹងផ្ទះរបស់អ្នកជិតខាង ដើម្បីជៀសវាងកុំឲ្យគេវាយបំផ្លាញផ្ទះគាត់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ។ ព្រះអង្គបានធ្វើផ្ទុយពីម្ចាស់ផ្ទះនោះ។ ព្រះអង្គបានយាងមកបំពេញបេសកកម្មរបស់ព្រះអង្គ ដោយអនុញ្ញាតឲ្យគេ “បំផ្លាញដំណាក់(ឬផ្ទះ)របស់ព្រះអង្គ” ដើម្បីជួយសង្រ្គោះជីវិតអ្នកដទៃ។ នៅសម័យនោះ គេម្នាក់ៗ បូករួមទាំងពួកសាវ័កផង មានការភ័ន្តភាំងណាស់ ហើយពួកគេប្រហែលជាមើលមុខគ្នាទៅវិញទៅមក ពេលដែលព្រះអង្គមានបន្ទូលតបទៅពួកអ្នកដឹកនាំសាសនាថា “ចូរបំផ្លាញព្រះវិហារនេះចុះ រួចក្នុងរវាង៣ថ្ងៃ ខ្ញុំនឹងសង់ឡើងវិញ”(យ៉ូហាន ២:១៩)។ ពួកអ្នកដឹកនាំសាសនាទាំងនោះ ក៏បានតបវិញភ្លាមថា “គេសង់ព្រះវិហារនេះ ពេញ៤៦ឆ្នាំគត់ តែលោកនឹងសង់ឡើងវិញ ក្នុងរវាង៣ថ្ងៃឬ?”(ខ.២១)។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា ព្រះអង្គកំពុងតែមានបន្ទូលសំដៅទៅលើព្រះវិហារ ដែលជាព្រះកាយព្រះអង្គ(ខ.២១) តែពួកគេមិនយល់ទេ។
ពួកគេមិនដឹងថា ព្រះអង្គបានយាងមក ដើម្បីទទួលគ្រប់ទាំងអំពើបាបរបស់យើងរាល់គ្នា ផ្ទុកនៅលើអង្គទ្រង់។ ព្រះអង្គបានប្រោសលោះយើងហើយ។
ព្រះជាម្ចាស់តែងតែស្គាល់ចិត្តយើង ច្បាស់ជាងយើងស្គាល់ចិត្តខ្លួនឯង។ ដូចនេះ ព្រះអង្គមិនបើកបង្ហាញផែនការរបស់ព្រះអង្គមួយរយភាគរយតែម្តង ដល់អ្នកដែលបានឃើញការអស្ចារ្យ ហើយជឿព្រះអង្គនោះទេ(ខ.២៣-២៥)។ រហូតមកដល់ពេលសព្វថ្ងៃនេះ ព្រះអង្គបានបង្ហាញសេចក្តីស្រឡាញ់ និងសេចក្តីល្អរបស់ព្រះអង្គបន្តិចម្តងៗ ក្នុងព្រះបន្ទូលព្រះយេស៊ូវ។-Mart DeHaan
សម្រាក ដោយមានគោលបំណង
លោករ៉ាមេស(Ramesh) ចូលចិត្តនិយាយប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ។ គាត់បាននិយាយទៅកាន់មិត្តរួមការងាររបស់គាត់ ដោយចិត្តក្លាហាន ហើយនៅពេលចុងសប្តាហ៍ រៀងរាល់ខែ គាត់បានត្រឡប់ទៅភូមិរបស់គាត់ ដើម្បីផ្សាយដំណឹងល្អពីផ្ទះមួយ ទៅផ្ទះមួយទៀត។ ភាពក្លៀវក្លារបស់គាត់បានរីករាលដាលដល់អ្នកដទៃផងដែរ ជាពិសេស គឺដោយសារគាត់បានស្គាល់តម្លៃ នៃការចំណាយពេលសម្រាក។
លោករ៉ាមេសធ្លាប់ចំណាយពេលរៀងរាល់ចុងសប្តាហ៍ និងនៅពេលល្ងាចភាគច្រើន ដើម្បីប្រកាស់ដំណងល្អ។ ប្រពន្ធកូនគាត់នឹកគាត់ ពេលគាត់ចេញទៅក្រៅ ហើយពួកគេឃើញគាត់ត្រឡប់មកផ្ទះវិញ ដោយអស់កម្លាំងល្ហិតល្ហៃ។ គាត់បានប្រើពេលវេលាគ្រប់នាទី និងការសន្ទនានីមួយៗ ឲ្យមានតម្លៃ។ គាត់មិនអាចអរសប្បាយនឹងល្បែងកម្សាន្ត ឬការជជែកគ្នាលេងនោះឡើយ។ លោករ៉ាមេសពិតជាមានភាពតានតឹងក្នុងជីវិតណាស់។
ក្រោយមក គាត់ក៏បានភ្ញាក់ខ្លួន ដឹងថា គាត់មិនមានតុល្យភាពក្នុងការរស់នៅ ពេលដែលភរិយាគាត់ មិត្តភក្តិ និងខគម្ពីរមួយចំនួនបានផ្តល់ការប្រឹក្សាដ៏ស្មោះត្រង់។ បទគម្ពីរសុភាសិត ជំពូក៣០ បានលើកឡើង អំពីសត្វដ៏សាមញ្ញ ដូចជា ស្រមោច និងកណ្តូបជាដើម។ ខគម្ពីរនេះបានបង្ហាញនូវការស្ងើចសរសើរ អំពី “ជីងចក់១ ជាសត្វដែលចាប់ដោយដៃបាន តែវានៅក្នុងដំណាក់ស្តេចផង”(ខ.២៨)។
លោករ៉ាមេសក៏បានឆ្ងល់ថា ហេតុអ្វីសត្វដ៏សាមញ្ញយ៉ាងនេះ ត្រូវបានព្រះគម្ពីរលើកមកនិយាយ។ គាត់ក៏បានដឹងថា គេអាចសង្កេតមើលសត្វជីងចក់នៅពេលទំនេរ។ អ្នកខ្លះមានការចាប់អារម្មណ៌ ពេលបានឃើញសត្វជីងចក់រត់ច្រវ៉ាត់ក្នុងរាជវំាង ហើយក៏បានផ្អាក់សកម្មភាពដែលពួកគេកំពុងធ្វើ ដើម្បីមើលពួកវាទៀត។ ព្រះជាម្ចាស់ប្រហែលជាបានមានបន្ទូលអំពីសត្វដ៏សាមញ្ញទំាងនោះ ដើម្បីរំឭកយើងថា យើងត្រូវមានតុល្យភាព ឬថ្លឹងឲ្យស្មើគ្នា រវាងការងារ…
អ្នកចេះភាសាដើមឈើ
អ្នកខ្លះហៅលោកថូនី រីណូដូ(Tony Rinaudo)ថា “មនុស្សចេះភាសាដើមឈើ”។ តាមពិត គាត់ជាអ្នកអភិរក្សព្រៃឈើ នៃអង្គការទស្សនៈពិភពលោក អូស្រ្តាលី។ គាត់ជាបេសកជន និងអ្នកជំនាញព្រៃឈើ ដែលបានចូលរួម ក្នុងការប្រឹងប្រែងអស់រយៈពេល៣០ឆ្នំា ដើម្បីផ្សាយអំពីព្រះយេស៊ូវ ដោយប្រយុទ្ធប្រឆាំង និងការកាប់បំផ្លាញព្រៃឈើ នៅតំបន់សាហ៊ែល ដែលនៅជាប់ភាគខាងត្បូងនៃសមុទ្រខ្សាច់សាហារ៉ា។
ពេលមួយគាត់បានរកឃើញថា តាមពិត ដើមគុម្ពោធព្រៃជាច្រើន នៅតំបន់នោះ គឺជាដើមឈើដែលមានការលូតលាស់យឺត។ គាត់ក៏បានចាប់ផ្តើមលួសមែក ថែទាំ និងស្រោចទឹកពួកវា។ ការងាររបស់គាត់បានបណ្តាលចិត្តកសិកររាប់សែននាក់ ឲ្យជួយសង្រ្គោះដំណាំរបស់ពួកគេ ដោយដំាដើមឈើ ក្នុងតំបន់ជិតខាងឲ្យមានព្រៃឡើងវិញ ព្រមទាំងជួយទប់ស្កាត់ការរីករិលដី។ ឧទាហរណ៍ កសិករនៅប្រទេសនីហ្សេ បានធ្វើការដាំដុះ និងរកចំណូលបានច្រើនជាងមុនទ្វេរដង ហើយបានផលិតអាហារ សម្រាប់មនុស្ស២,៥ លាននាក់ ជាបន្ថែម ក្នុងមួយឆ្នំា។
ក្នុងបទគម្ពីរយ៉ូហាន ១៥ ព្រះយេស៊ូវ ដែលជាអ្នកបង្កើតឲ្យមានកសិកម្ម បានមានបន្ទូលសំដៅទៅលើវិធីសាស្រ្តធ្វើស្រែចំការស្រដៀងនេះដែរ ដោយមានបន្ទូលថា “ខ្ញុំជាដើមទំពាំងបាយជូរដ៏ពិត ហើយព្រះវរបិតាខ្ញុំជាអ្នកដាំ ២ អស់ទាំងខ្នែងណាដុះចេញពីខ្ញុំ ដែលមិនបង្កើតផលផ្លែ នោះទ្រង់កាត់ចោល តែអស់ទាំងខ្នែងណា ដែលបង្កើតផលផ្លែ នោះទ្រង់លួសខ្នែងនោះវិញ ដើម្បីឲ្យបានផលផ្លែជាច្រើនឡើង”(ខ.១-២)។
បើគ្មានការថែរក្សាជាប្រចំាថ្ងៃពីព្រះទេ នោះវិញ្ញណរបស់យើងគ្មានជីវជាតិ និងក្រៀមក្រោះ។ ពេលណាយើងត្រេកអរ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ…
ព្រះទ្រង់តែងតែស្តាប់ឮយើងជានិច្ច
ការពន្យាពេលនៃការផ្ញើសំបុត្រ ដែលយូរបំផុត ក្នុងប្រវត្តិសាស្រ្ត គឺមានរយៈពេល៨៩ឆ្នាំ។ កាលពីឆ្នំា២០០៨ ម្ចាស់ផ្ទះម្នាក់ នៅចក្រភពអង់គ្លេស បានទទួលការអញ្ជើញ ឲ្យចូលរួមកម្មវិធីជប់លៀងមួយ ដែលគេបានផ្ញើលិខិតអញ្ជើញនេះ តាំងពីឆ្នំា១៩១៩ មកម្ចាស់ផ្ទះមុន តាមអាស័យដ្ឋានរបស់គាត់។ គេបានយកលិខិតអញ្ជើញនោះ មកដាក់ក្នុងប្រអប់សំបុត្រគាត់ តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់ប្រៃសណីយ៍ ប៉ុន្តែ មូលហេតុនៃការពន្យាពេលដ៏យូរនេះ នៅតែជាអាថ៌កំបាំង។
ជួនកាល សូម្បីតែការប្រឹងប្រែងដ៏ល្អបំផុតរបស់មនុស្ស នៅក្នុងការទំនាក់ទំនង ក៏អាចធ្វើឲ្យយើងខកចិត្តផងដែរ ប៉ុន្តែ ព្រះគម្ពីរបានចែងច្បាស់ថា ព្រះជាម្ចាស់មិនដែលខកខាន នៅក្នុងការស្តាប់រាស្រ្តដ៏ស្មោះត្រង់របស់ព្រះអង្គឡើយ។ ក្នុងបទគម្ពីរ ១ពង្សាវតាក្សត្រ ជំពូក ១៨ លោកអេលីយ៉ាបានបង្ហាញយ៉ាងច្បាស់ អំពីភាពខុសគ្នា រវាងព្រះបាលរបស់សាសន៍ដទៃ និងព្រះយេហូវ៉ា។ នៅក្នុងការប្រឈមមុខដាក់គ្នា ដើម្បីបង្ហាញថា ព្រះអង្គមួយណា ជាព្រះពិត ហោរារបស់ព្រះបាលក៏បានបួងសួងអស់រាប់ម៉ោង បន្ទាប់មក លោកអេលីយ៉ាក៏បានចំអកឲ្យពួកគេថា “ចូរស្រែកឲ្យខ្លាំងឡើង ដ្បិតលោកជាព្រះ ប្រហែលជាកំពុងរំពឹងគិតឬបានថយចេញ១ភ្លែត ឬធ្វើដំណើរ ឬប្រហែលជាដេកលក់ទេដឹង ត្រូវដាស់លោកឡើង”(ខ.២៧)។ លោកអេលីយ៉ាក៏បានអធិស្ឋាន ដល់ព្រះយេហូវ៉ា សូមព្រះអង្គឆ្លើយតប ដើម្បីឲ្យរាស្រ្តព្រះអង្គ ត្រឡប់មករកព្រះអង្គ ដោយជំនឿវិញ។ ពួកគេក៏បានឃើញការអស្ចារ្យ ដែលព្រះអង្គបានបង្ហាញចេញមក។
ជាញឹកញាប់ ការអធិស្ឋានរបស់យើងមិនបានទទួលការឆ្លើយតបភ្លាមៗ ដូចលោកអេលីយ៉ាទេ តែយើងអាចមានទំនុកចិត្តថា…
សូម្បីតែអាហារដ៏តូច
លោកអះស្តុន(Ashton) និងអូស្ទីន ស៊ែមញួលសាន់(Austin Samuelson) បានបញ្ចប់ការសិក្សា នៅមហាវិទ្យាល័យគ្រីស្ទបរិស័ទ ដោយចិត្តឆេះឆួល ចង់បម្រើព្រះយេស៊ូវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមិនបានគិតថា ព្រះទ្រង់ត្រាស់ហៅពួកគេឲ្យធ្វើការបម្រើព្រះអង្គ ក្នុងពួកជំនុំនោះឡើយ។ ជាការពិតណាស់ ពួកគេបានចេញទៅបម្រើព្រះអង្គ ក្នុងពិភពខាងក្រៅ។ ពួកគេក៏បានប្រើជំនាញធ្វើអាជីវកម្ម រួមផ្សំនឹងចិត្តដែលចង់បញ្ចប់ភាពអត់ឃ្លានរបស់កុមារ ហើយនៅឆ្នាំ២០១៤ ពួកគេក៏បានបើកភោជនីដ្ឋានលក់នំតាកូ។ តែវាខុសពីភោជនីយដ្ឋានដទៃ។ បងប្អូនស៊ែមញួលសាន់ទាំងពីរនាក់ ក៏បានធ្វើអាជីវកម្ម ដោយផ្អែកទៅលើគោលការណ៍ទិញមួយ បរិច្ចាកមួយ។ សម្រាប់នំតាកូដែលពួកគេលក់បានមួយដុំ ពួកគេបានបរិច្ចាកប្រាក់ ដើម្បីផ្តល់អាហារមួយពេល ដែលបានរៀបចំ ដើម្បីបំពេញតម្រូវការនៃជីវជាតិរបស់ក្មេងៗ ដែលខ្វះជីវជាតិ។ សព្វថ្ងៃនេះ ពួកគេបានធ្វើការបរិច្ចាកដល់កុមារក្រីក្រ ក្នុងប្រទេសជាង៦០។ គោលដៅរបស់ពួកគេ គឺដើម្បីធ្វើជាផ្នែកមួយនៃការបញ្ចប់ភាពអត់ឃ្លានរបស់កុមារ តាមរយៈការលក់តាក់កូបានមួយ ជួយបានម្នាក់។
ព្រះបន្ទូលព្រះយេស៊ូវ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក១០ គ្មានអ្វីដែលពិបាកយល់ទេ។ តាមព្រះបន្ទូលព្រះអង្គ យើងអាចដឹងច្បាស់ថា ភាពស្មោះស្ម័គ្រចំពោះព្រះអង្គ គឺមានការប្រព្រឹត្តជាភស្តុតាង គឺមិនផ្អែកទៅលើពាក្យសម្តីនោះទេ(ខ.៣៧-៤២)។ ក្នុងចំណោមការប្រព្រឹត្តនោះ គឺរាប់បញ្ចូលការឲ្យទឹកដល់ “កូនក្មេងតូច”។ សម្រាប់បងប្អូនត្រកូលស៊ែមញួលសាន់ ពួកគេបានផ្តោតទៅលើការជួយដល់កុមារក្រីក្រ។ ប៉ុន្តែ យើងក៏អាចធ្វើការល្អដល់មនុស្សស្ថិតក្នុងវ័យផ្សេងផងដែរ ព្រោះក្នុងបទគម្ពីរនេះ ព្រះយេស៊ូវមិនគ្រាន់តែសំដៅទៅលើ ក្មេងតូចប៉ុណ្ណោះឡើយ។ ព្រះគ្រីស្ទកំពុងតែត្រាស់ហៅយើង ឲ្យបរិច្ចាកដល់អ្នក ដែល…